របៀបសរសេរអក្សរខ្មែរលើកម្មវិធី Sony Vegas Pro 14



Khmer Unicode On Sony Vegas Pro 14


កម្មវិធី Sony Vegas Pro 14 គឺជាកម្មវិធីមួយដែល​លោកអ្នក​ស្គាល់​ថាជាកម្មវិធីប្រើសម្រាប់កាត់ត​វិដឺអូដែលមាន​ភាព​ងាយ​ស្រួលជាងគេ ហើយមានល្បឿនលឿន មិនតែ​ប៉ុណ្ណោះ​វាអាច​ Render Video បានរហូតលើសពីទំហំ HD ទៅទៀតគឺ​ទំហំ 4K តែជាអកុសល កម្មវិធីនេះ មិនទាន់អាចសរសេរ​អក្សរ​ខ្មែរ Unicode នៅលើវាបានពេញលេញនៅឡើយទេ ។ ទោះជា​យ៉ាងនេះក៏ដោយ សូមលោកអ្នកកុំព្រួយខាង​ក្រោម​នេះ​គឺជាដំណោះស្រាយយ៉ាងល្អ ។
(មើលវិដឺអូខាងក្រោម)

1.     បើកកម្មវិធី Notepad​ រួចសរសេរអក្សរដែលយើងត្រូវវាយ

khmer on Sony vegas Pro 14


2.     Save ទុក
A. ជ្រើសរើសទីតាំងដាក់លើ Desktop (មើលរូប)
B.  File name: ដាក់ឈ្មោះសម្គាល់ឯកសារ
C.  Encoding: ជ្រើសរើសយកពាក្យ “UTF-8”
D. ចុច Save

khmer on Sony vegas Pro 14
3.  បើកកម្មវិធី Khmer Convert (Download Here)
A. ចុច Unicode to Legacy

B.     Filename: ជ្រើសរើសឈ្មោះឯកសារដែលយើងបាន​រក្សាទុក ខាងលើ ។

C. Font: ជ្រើសរើស Limon S2 (ជ្រើសរើសម៉ូតអក្សរ Limon តាមតំរូវការ)

D. ចុចលើពាក្យ Convert រួចចុច Yes ជាការស្រេច ។ (មើលរូប)

 

  4.បើកឯកសារដែលយើងបាន Convert​ ហើយនៅលើ Desktop រួច​ចុច Copy អក្សរទាំងនោះ ។

 5.  បើកកម្មវិធី Ms.Word រួច Past អក្សរទាំងនោះនៅក្នុងកម្មវិធី Ms.Word ហើយកែប្រែម៉ូតអក្សរទៅជា Limon និងកែប្រែទំហំអក្សរ​ទៅតាមតំរូវការ និង​ Copy អក្សរទាំងនេះ។




6.  បើកកម្មវិធី Sony Vegas
         A. ចុច Media Generators
         B.  ចុច (Legacy) Text => ចាប់ទាញDefault Text         
             ដាក់លើ Trackខាងក្រោម

7. ចុចលុបអក្សរ 'Sample Text' ចោល រួចចុច Ctrl+V ដើម្បីហៅអក្សរដែលយើងបាន Copy ពីក្នុង Ms.Word

 8. ជាការស្រេច ។ (មើលវិដឺអូខាងក្រោម)




No comments

Theme images by 5ugarless. Powered by Blogger.